ព្រះត្រៃបិដក ភាគ ០៩
។បេ។ ជាមួយនឹងមានត្តារហភិក្ខុ។បេ។ ជាមួយនឹងមានត្តចារិកភិក្ខុ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងអព្ភានារហភិក្ខុ ដែលចាស់ជាងខ្លួន មិនត្រូវអង្គុយលើអាសនៈជាមួយគ្នា (កាលបើអព្ភានារហភិក្ខុ ដែលចាស់ជាងខ្លួន) អង្គុយលើអាសនៈទាប (អព្ភានារហភិក្ខុ ដែលខ្ចីជាង) មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលបើអព្ភានារហភិក្ខុ អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើអព្ភានារហភិក្ខុ ចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលបើអព្ភានារហភិក្ខុ ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានអព្ភានារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានអព្ភានារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភាន កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។
ចប់វត្តរបស់អព្ភានារហភិក្ខុ។
ចប់បារិវាសិកក្ខន្ធក ជាគំរប់២។
ក្នុងខន្ធកនេះ មាន៥រឿង។
ID: 636798032490733673
ទៅកាន់ទំព័រ៖