ព្រះត្រៃបិដក ភាគ ០៩
ឧទ្ទាននៃបារិវាសិកក្ខន្ធកនោះគឺ
[៣៧៦] បារិវាសិកភិក្ខុទាំងឡាយ តែងត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ក៏ពោលទោស។ អាបត្តិទុក្កដ មានដល់បារិវាសិកភិក្ខុ ដែលត្រេកអរ (នូវអភិវាទនកម្ម ជាដើមនោះ) ទ្រង់អនុញ្ញាតឧបោសថ១ បវារណា១
ID: 636798032887526368
ទៅកាន់ទំព័រ៖