ព្រះត្រៃបិដក ភាគ ០៩

ការ​ទទួល​សំ​ពត់​វស្សិ​ក​សា​ដិក១​ ​ការ​លះបង់​ភត្ត១​ ​ការ​ទទួល​ភត្ត១​ ​ទាំង៥យ៉ាង​ ​ដល់គ្នា​នឹងគ្នា​ ​តាមលំដាប់​ចាស់​ខ្ចី​ ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​(​របស់​ពួ​ក​បារិ​វាសិក​ភិក្ខុ​)​ ​បារិ​វាសិក​ភិក្ខុ​ ​ទៅជាមួយ​នឹង​បកត​ត្ត​ភិក្ខុ​បាន​ ​ឱកាស​ឯណា​ ​ដែល​ជាទីបំផុត​ ​(​នៃ​សេនាសន​ ​បារិ​វាសិក​ភិក្ខុ​ ​គួរ​ត្រេកអរ​ ​នឹង​ឱកាស​ ​ជាទីបំផុត​ ​នៃ​សេនាសន​នោះ​)​បាន​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ធ្វើ​បកត​ត្ត​ភិក្ខុ​ ​ឲ្យ​ជា​បុរេ​សមណ​ ​ឬ​បច្ឆា​សមណ​ ​មិន​ត្រូវ​សមាទាន​អារញ្ញិក​ធុតង្គ​ ​និង​បិណ្ឌ​បា​តិក​ធុតង្គ​ ​និង​ឲ្យ​នាំ​បិណ្ឌបាត​មក​ ​ត្រូវ​ប្រាប់​វត្ត​ ​ដល់​អាគន្តុក​ភិក្ខុ​ ​ត្រូវ​ប្រាប់​វត្ត​ ​ក្នុង​ថ្ងៃឧបោសថ​ ​ក្នុង​ថ្ងៃ​បវារណា​ ​(​បើ​មាន​ជម្ងឺ​)​ ​នឹង​ប្រើ​បម្រើ​ទៅ​ប្រាប់​ក៏បាន​ ​មួយទៀត​ ​បារិ​វាសិក​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសន​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ទី​ចង្ក្រម​ទាប​ ​(​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​)​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636798033184143333
ទៅកាន់ទំព័រ៖