ព្រះត្រៃបិដក ភាគ ០៩
មានត្ត ៦រាត្រី ដែលសង្ឃបានឲ្យដល់ ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក គាប់ចិត្ត ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៣៨០] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុកហើយ ខ្ញុំនោះ បានសន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើអព្ភានកម្ម
(១) ដល់ឧទាយិភិក្ខុចុះ។
[៣៨១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើអព្ភានកម្ម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឧទាយិភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើ
(១) ពាក្យថា អព្ភានកម្ម បានខាង កម្មដែលសង្ឃហៅរកបារិវាសិកភិក្ខុ មកជាបកតត្តភិក្ខុវិញ។
ID: 636798041905432163
ទៅកាន់ទំព័រ៖