ព្រះត្រៃបិដក ភាគ ០៩

នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​រួចហើយ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​មក​សូម​អព្ភានកម្ម​នឹង​សង្ឃ​។​ ​សង្ឃ​ក៏​ធ្វើ​អព្ភានកម្ម​ ​ចំ​ពោះ​ឧទាយិ​ភិក្ខុ​។​ ​អព្ភានកម្ម​ ​របស់​ឧទាយិ​ភិក្ខុ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​បើ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សូម​មានត្ត​ ​៦រាត្រី​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​មក​សូម​អព្ភានកម្ម​នឹង​សង្ឃ​។​ ​សង្ឃ​ក៏​ធ្វើ​អព្ភានកម្ម​ ​ចំ​ពោះ​ឧទាយិ​ភិក្ខុ​។​ ​អព្ភានកម្ម​ ​របស់​ឧទាយិ​ភិក្ខុ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636798042653614956
ទៅកាន់ទំព័រ៖