ព្រះត្រៃបិដក ភាគ ០៩
ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានមកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ ឧទាយិភិក្ខុនោះ
ID: 636798046477123648
ទៅកាន់ទំព័រ៖