ព្រះត្រៃបិដក ភាគ ០៩
បានសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យឯកាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានមកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃហើយ។ ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្មនឹងសង្ឃ។ សង្ឃក៏ធ្វើអព្ភានកម្ម ចំពោះឧទាយិភិក្ខុ។ អព្ភានកម្ម របស់ឧទាយិភិក្ខុ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុហើយ ការធ្វើអព្ភានកម្ម គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
ID: 636798046722717696
ទៅកាន់ទំព័រ៖