ព្រះត្រៃបិដក ភាគ ០៩

បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​។​បេ​។​ ​ក៏​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​ឥឡូវ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​សង្ឃ​ក៏​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ហើយ​ ​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​

​ចប់​ ​ត​ជ្ជ​នី​យក​ម្ម​ជាបឋម​។​

ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636797437936095258
ទៅកាន់ទំព័រ៖