ព្រះត្រៃបិដក ភាគ ០៩
[៣៩២] សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក៤ថ្ងៃ បិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក២ថ្ងៃ បិទបាំងទុក៣ថ្ងៃ បិទបាំងទុក៤ថ្ងៃ បិទបាំងទុក៥ថ្ងៃហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យបញ្ចាហបរិវាស (បរិវាស៥ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក៥ថ្ងៃចុះ។
[៣៩៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះ (នឹងសង្ឃ)ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១
ID: 636798047046276202
ទៅកាន់ទំព័រ៖