ព្រះត្រៃបិដក ភាគ ០៩
បញ្ចាហបរិវាស សង្ឃបានឲ្យ ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃហើយ ការឲ្យបញ្ចាហបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៣៩៥] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636798047892154584
ទៅកាន់ទំព័រ៖