ព្រះត្រៃបិដក ភាគ ០៩

នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សូម​បញ្ចា​ហប​រិ​វាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​។​ ​សង្ឃ​ក៏បាន​ឲ្យ​បញ្ចា​ហប​រិ​វាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​ក៏​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឥឡូវ​ ​សង្ឃ​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ការ​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​បើ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636798048672519218
ទៅកាន់ទំព័រ៖