ព្រះត្រៃបិដក ភាគ ០៩

ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ទាញ​ ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​គួរ​ដល់​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ឥឡូវ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​បាន​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​ឥឡូវ​ ​មក​សូម​មានត្ត៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង៣​ ​សង្ឃ​ក៏​ឲ្យ​មានត្ត៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣​។​ ​ការ​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​បើ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636798052522449421
ទៅកាន់ទំព័រ៖