ព្រះត្រៃបិដក ភាគ ០៩
ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ហើយ ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំរឿងនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤០៤] ឧទាយិភិក្ខុនោះ កំពុងតែប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ។ ឧទាយិភិក្ខុនោះ ក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ បានសូមបញ្ចាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏ទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
ID: 636798052784604416
ទៅកាន់ទំព័រ៖