ព្រះត្រៃបិដក ភាគ ០៩
[៤០៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញឧទាយិភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ខ្ញុំនោះ ក៏បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះបានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ខ្ញុំនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត
ID: 636798053390359063
ទៅកាន់ទំព័រ៖