ព្រះត្រៃបិដក ភាគ ០៩
ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ គួរដល់មានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
ID: 636798054383935892
ទៅកាន់ទំព័រ៖