ព្រះត្រៃបិដក ភាគ ០៩

អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​។​បេ​។​ ​ខ្ញុំ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​បាន​សូម​មានត្ត​ ​៦រាត្រី​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង៣​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង៣​។​ ​ខ្ញុំ​នោះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ខ្ញុំ​នោះ​ ​បាន​សូម​ការ​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ទាញ​ខ្ញុំ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ឥឡូវ​ ​ខ្ញុំ​នោះ​ ​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​(​ឧទាយិ​ភិក្ខុ​នោះ​)​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636798054882944434
ទៅកាន់ទំព័រ៖