ព្រះត្រៃបិដក ភាគ ០៩

រឹងរឹតតែ​កើត​ធំ​ទូលាយ​ឡើង​ទៀត​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​។​
 [​២​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ​ ​ដោយខ្លួនឯង​ ​ហើយ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ដទៃ​ ​ដែល​ជា​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ ​ក្នុង​សង្ឃ​ដូចគ្នា​ដែរ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​នុ៎ះ​ផ្ចាល​ផ្ចាញ់​ពួក​លោក​បានទេ​ ​ចូរ​លោក​រាល់គ្នា​ ​ប្រឹង​ជជែក​ឲ្យ​ពេញទំហឹង​ចុះ​ ​ព្រោះ​ពួក​លោក​សុទ្ធតែ​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​វាងវៃ​ ​ជា​ពហុស្សូត​ ​ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ​ ​ម្យ៉ាងទៀត​ ​ពួក​លោក​ ​ចូរ​កុំ​ខ្លាច​ភិក្ខុ​នោះ​ឲ្យសោះ​ ​ព្រោះ​ពួក​យើង​រាល់គ្នា​ ​ក៏​ជា​បក្ខពួក​របស់​លោក​ទាំងឡាយ​។​ ​ព្រោះហេតុនោះ​ ​ការបង្កហេតុ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ការបង្កហេតុ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​កើត​ធំ​ទូលាយ​ឡើង​ទៀត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636797428401514511
ទៅកាន់ទំព័រ៖