ព្រះត្រៃបិដក ភាគ ០៩
ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ
(១) ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីធ្វើ និយស្សកម្មយ៉ាងនេះ។ សង្ឃត្រូវចោទ សេយ្យសកភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិហើយ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពលញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ និយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្ត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើ
(១) ភិក្ខុដែលល្ងង់ មិនឆ្លាសនោះ ត្រូវសូមនិស្ស័យ ហើយនៅអាស្រ័យនឹងគ្រូអាចារ្យរបស់ខ្លួន មិនត្រូវនៅ ដោយនិស្សយមុត្តកទេ។
ID: 636797439811218551
ទៅកាន់ទំព័រ៖