ព្រះត្រៃបិដក ភាគ ០៩
បិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុក ឧទាយិភិក្ខុនោះ បានសូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ ឧទាយិភិក្ខុនោះ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រីដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
ID: 636798067915409848
ទៅកាន់ទំព័រ៖