ព្រះត្រៃបិដក ភាគ ០៩
និយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សេយ្យសកភិក្ខុនេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ ឯភិក្ខុទាំងឡាយ ជាបកតត្តសោត ក៏តែងឲ្យបរិវាស ឲ្យមូលាយបដិកស្សន ឲ្យមានត្ត ឲ្យអព្ភាន។ ឥឡូវនេះ សង្ឃធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត)។ ការធ្វើនិយស្សកម្ម ដល់សេយ្យសកភិក្ខុ ដោយពាក្យថា អ្នកត្រូវនៅ ដោយមាននិស្ស័យ (ទៀត) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ
ID: 636797440174699189
ទៅកាន់ទំព័រ៖