ព្រះត្រៃបិដក ភាគ ០៩

ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​មក​សូម​មានត្ត​ ​៦រាត្រី​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង៣​។​ ​សង្ឃ​ក៏​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣​។​ ​ការ​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣ហើយ​ ​ការ​ឲ្យ​មានត្ត​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤២៩​]​ ​ឧទាយិ​ភិក្ខុ​នោះ​កំពុង​ប្រព្រឹត្ត​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក១បក្ខ​។​បេ​។​ ​ខ្ញុំ​នោះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636798072693143119
ទៅកាន់ទំព័រ៖