ព្រះត្រៃបិដក ភាគ ០៩

សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​សង្ឃ​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​ហើយ​ឲ្យ​សមោធាន​បរិវាស​ ​ចំពោះ​អាបត្តិ​ខាងដើម​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​៦រាត្រី​ចុះ​។​
 [​៤៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​យ៉ាងនេះ​។​បេ​។​
 [​៤៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ចំពោះ​អាបត្តិ​ខាងដើម​ ​យ៉ាងនេះ​។​បេ​។​
 [​៤៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​មានត្ត​ ​៦រាត្រី​ ​យ៉ាងនេះ​។​បេ​។​ ​សង្ឃ​ឲ្យ​។​បេ​។​ ​សង្ឃ​បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​ការ​ឲ្យ​មានត្ត​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​រឿង​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 ​[​៤៣៣​]​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​គួរ​ដល់​អព្ភានកម្ម​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636798073138948618
ទៅកាន់ទំព័រ៖