ព្រះត្រៃបិដក ភាគ ០៩
ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ គួរដល់អព្ភានកម្ម ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម ហើយសឹមឲ្យមានត្ត ៦រាត្រីចុះ។
[៤៣៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវទាញមកដាក់ក្នុងមូលាបត្តិយ៉ាងនេះ។បេ។
[៤៣៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសមោធានបរិវាស ចំពោះអាបត្តិខាងដើម យ៉ាងនេះ។បេ។
[៤៣៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី យ៉ាងនេះ។បេ។ ឲ្យ។បេ។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ
ID: 636798073602635139
ទៅកាន់ទំព័រ៖