ព្រះត្រៃបិដក ភាគ ០៩

សង្ឃ​បាន​ទាញ​ខ្ញុំ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​ខ្ញុំ​នោះ​ ​បាន​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​ ​សង្ឃ​ក៏បាន​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ខ្ញុំ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​ ​ខ្ញុំ​នោះ​នៅ​បរិវាស​រួចហើយ​ ​បាន​សូម​មានត្ត៦រាត្រី​នឹង​សង្ឃ​ទៀត​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​សង្ឃ​បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​ខ្ញុំ​បាន​សន្សំ​មានត្ត​រួចហើយ​ ​គួរ​ដល់​អព្ភានកម្ម​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​ខ្ញុំ​នោះ​ ​បាន​សូម​ការ​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636798074780782525
ទៅកាន់ទំព័រ៖