ព្រះត្រៃបិដក ភាគ ០៩
[៤៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់ចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនទាន់លើកអាបត្តិឡើង ហើយធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[៤៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើកំបាំងមុខ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។
[៤៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់សាកសួរ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ
ID: 636797440959848568
ទៅកាន់ទំព័រ៖