ព្រះត្រៃបិដក ភាគ ០៩
បរិវាសរួចហើយ ក៏សូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានទាញឧទាយិភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ក៏បានសូមមានត្ត ៦រាត្រី នឹងសង្ឃទៀត ចំពោះអាបត្តិ១ ក្នុងចន្លោះ
ID: 636798075807551253
ទៅកាន់ទំព័រ៖