ព្រះត្រៃបិដក ភាគ ០៩

ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ពួក​ភិក្ខុ​ចាស់​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​ខ្ញុំ​សូម​សមោធាន​បរិវាស​ ​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
 [​៤៤២​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​ភិក្ខុ​នោះ​ ​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​សង្ឃ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636798077012160153
ទៅកាន់ទំព័រ៖