ព្រះត្រៃបិដក ភាគ ០៩

តាម​ដម្លៃ​អាបត្តិ​នោះ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​ភិក្ខុ​នោះ​ ​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​។​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​សង្ឃ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​។​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​ការ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក១០ថ្ងៃ​ ​សង្ឃ​បាន​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​ឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​នោះ​ហើយ​ ​ការ​ឲ្យ​សមោធាន​បរិវាស​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636798077243153365
ទៅកាន់ទំព័រ៖