ព្រះត្រៃបិដក ភាគ ០៩

 [​៤៤៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​ ​អាបត្តិ២​ ​បិទបាំង​ទុក២ថ្ងៃ​ ​អាបត្តិ៣​ ​បិទបាំង​ទុក៣ថ្ងៃ​ ​អាបត្តិ៤​ ​បិទបាំង​ទុក៤ថ្ងៃ​ ​អាបត្តិ៥​ ​បិទបាំង​ទុក៥ថ្ងៃ​ ​អាបត្តិ៦​ ​បិទបាំង​ទុក៦ថ្ងៃ​ ​អាបត្តិ៧​ ​បិទបាំង​ទុក៧ថ្ងៃ​ ​អាបត្តិ៨​ ​បិទបាំង​ទុក៨ថ្ងៃ​ ​អាបត្តិ៩​ ​បិទបាំង​ទុក៩ថ្ងៃ​ ​អាបត្តិ១០​ ​បិទបាំង​ទុក១០ថ្ងៃ​។​ ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១០​ ​បិទបាំង​ទុក១០ថ្ងៃ​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​សង្ឃ​ចូរ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636798077555021203
ទៅកាន់ទំព័រ៖