ព្រះត្រៃបិដក ភាគ ០៩
និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[៥០] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[៥១] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអនាបត្តិ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[៥២] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើ
ID: 636797441330037219
ទៅកាន់ទំព័រ៖