ព្រះត្រៃបិដក ភាគ ០៩

បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​សង្ឃ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១០​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​ភិក្ខុ​នោះ​ ​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​។​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​សង្ឃ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​។​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​ការ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636798078230319827
ទៅកាន់ទំព័រ៖