ព្រះត្រៃបិដក ភាគ ០៩

ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​ហើយ​អាត្មាអញ​ ​ក៏បាន​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​អាត្មាអញ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ហើយ​ ​កាលបើ​អាត្មាអញ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​ខ្ញុំ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ហើយ​ ​ខ្ញុំ​នោះ​ ​ក៏បាន​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636798078788721766
ទៅកាន់ទំព័រ៖