ព្រះត្រៃបិដក ភាគ ០៩
ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មាន
ID: 636798106967143480
ទៅកាន់ទំព័រ៖