ព្រះត្រៃបិដក ភាគ ០៩

មិន​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​ទេ​សិតា​បត្តិ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 ​[​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​មិនទាន់​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636797441747649952
ទៅកាន់ទំព័រ៖