ព្រះត្រៃបិដក ភាគ ០៩
តែបានដឹងអាបត្តិ១ មិនបានដឹងអាបត្តិ១ អាត្មាអញនោះ ដឹងអាបត្តិណា ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែហើយ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន។ ភិក្ខុនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។
ID: 636798108525262599
ទៅកាន់ទំព័រ៖