ព្រះត្រៃបិដក ភាគ ០៩
ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន អាត្មាអញនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ បិទបាំងទុក២ខែ។ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ឥតមានសង្ស័យទេ សង្ស័យ
ID: 636798108953467091
ទៅកាន់ទំព័រ៖