ព្រះត្រៃបិដក ភាគ ០៩

តែ​ក្នុង​អាបត្តិ១​។​ ​ភិក្ខុ​នោះ​ ​ឥតមាន​សង្ស័យ​ក្នុង​អាបត្តិ​ណា​ ​ក៏​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​អស់​សេចក្តី​សង្ស័យ​ ​ក្នុង​អាបត្តិ១ទៀត​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាបត្តិ១​ ​ឥតមាន​សង្ស័យ​ទេ​ ​សង្ស័យ​តែ​ក្នុង​អាបត្តិ១​ ​អាត្មាអញ​ ​ឥតមាន​សេចក្តី​សង្ស័យ​ ​ក្នុង​អាបត្តិ​ណា​ ​ក៏​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​អាត្មាអញ​នោះ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​អស់​សេចក្តី​សង្ស័យ​ ​ក្នុង​អាបត្តិ១ទៀត​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636798109232143030
ទៅកាន់ទំព័រ៖