ព្រះត្រៃបិដក ភាគ ០៩
សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុដឹងហើយ បិទបាំងទុក អាបត្តិ១ ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា មានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ ក៏សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែអាបត្តិ១ ភិក្ខុនោះដឹង ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាស
ID: 636798109506138702
ទៅកាន់ទំព័រ៖