ព្រះត្រៃបិដក ភាគ ០៩

នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ទាំងនោះ​ ​ឥឡូវ​ ​ភិក្ខុ​នេះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​ដឹង​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ប្រកបដោយ​ធម៌​ ​ដុះឡើង​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ម្យ៉ាងទៀត​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​មិនដឹង​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​មិនបាន​ដុះឡើង​ ​ព្រោះ​មិន​ត្រូវ​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​ចំពោះ​អាបត្តិ​នេះឯង​។​
 [​៤៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាបត្តិ១​ ​ភិក្ខុ​រលឹក​បាន​ ​ហើយ​បិទបាំង​ទុក​ ​អាបត្តិ១​ ​ភិក្ខុ​រលឹក​មិនបាន​ ​ហើយ​បិទបាំង​ទុក​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​នោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​មាន​ភិក្ខុ​ដទៃ​ ​ជា​ពហុស្សុត​ ​ចេះចាំ​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​បណ្ឌិត
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636798109823736867
ទៅកាន់ទំព័រ៖