ព្រះត្រៃបិដក ភាគ ០៩

វាងវៃ​ ​មាន​ប្រាជ្ញា​ ​ជា​អ្នកមាន​សេចក្តី​ខ្មាសបាប​ ​ជា​អ្នកមាន​សេចក្តី​រអែង​ ​និង​មាន​សេចក្តី​ប្រាថ្នា​នូវ​សិក្ខា​ ​បាន​មកដល់​។​ ​ភិក្ខុ​នោះ​ ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​អ្វី​ ​ភិក្ខុ​នោះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​អ្វី​។​ ​ពួក​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាបត្តិ១​ ​ភិក្ខុ​នោះ​រលឹក​បាន​ ​ហើយ​បិទបាំង​ទុក​ ​អាបត្តិ១​ ​ភិក្ខុ​នោះ​ ​រលឹក​មិនបាន​ ​ហើយ​បិទបាំង​ទុក​ ​ភិក្ខុ​នោះ​ ​បាន​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ទាំងនោះ​ ​ឥឡូវ​ ​ភិក្ខុ​នេះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​រលឹក​បាន​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ ​ដុះឡើង​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ម្យ៉ាងទៀត​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​រលឹក​មិនបាន​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​មិន​ដុះឡើង​ ​ព្រោះ​មិន​ត្រូវ​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​ចំពោះ​អាបត្តិ​នេះឯង​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636798110089682079
ទៅកាន់ទំព័រ៖