ព្រះត្រៃបិដក ភាគ ០៩
សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុគ្មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។
[៤៥៦] សម័យនោះ ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាស (បរិវាស១ខែ) នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាស
ID: 636798110766310780
ទៅកាន់ទំព័រ៖