ព្រះត្រៃបិដក ភាគ ០៩
[៥៥] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់រំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[៥៦] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលមិនទាន់លើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើ ដោយពួក១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
ចប់ និយស្សកម្មមានចំនួន១២ក្នុងអធម្មកម្ម។
[៥៧] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែល
ID: 636797442165106685
ទៅកាន់ទំព័រ៖