ព្រះត្រៃបិដក ភាគ ០៩
អាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះ
ID: 636798118755467733
ទៅកាន់ទំព័រ៖