ព្រះត្រៃបិដក ភាគ ០៩

អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា២​ ​ហើយ​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ឯកមាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ ​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​ក៏បាន​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636798119038483921
ទៅកាន់ទំព័រ៖