ព្រះត្រៃបិដក ភាគ ០៩

សង្ឃ​ក៏បាន​ឲ្យ​ឯកមាស​បរិវាស​ ​ដល់​អាត្មាអញ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​កាល​អាត្មាអញ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ ​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​មាស​បរិវាស១ទៀត​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ឥឡូវ​ ​ភិក្ខុ​នោះ​ ​មក​សូម​មាស​បរិវាស១ទៀត​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ឥឡូវ​ ​សង្ឃ​ឲ្យ​មាស​បរិវាស១ទៀត​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កិរិយា​ឲ្យ​មាស​បរិវាស១ទៀត​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​ឲ្យ​មាស​បរិវាស១ទៀត​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ហើយ​ ​(​ការ​ឲ្យ​មាស​បរិវាស​នោះ​)​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​នៅ​បរិវាស២ខែ​ ​ដោយ​រាប់​យក​ខែ​ខាងដើម​ផង​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636798119431756415
ទៅកាន់ទំព័រ៖