ព្រះត្រៃបិដក ភាគ ០៩
បរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ បានដឹងខែណា សង្ឃបានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមមាសបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ។ ភិក្ខុនោះរលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុរលឹកឃើញខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញ
ID: 636798120394771496
ទៅកាន់ទំព័រ៖