ព្រះត្រៃបិដក ភាគ ០៩
១ខែទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែបានរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ អាត្មាអញនោះ រលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ រលឹកឃើញខែណា សង្ឃក៏បានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
[៤៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា
ID: 636798120686598188
ទៅកាន់ទំព័រ៖