ព្រះត្រៃបិដក ភាគ ០៩
ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង ទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ អាត្មាអញនោះ ឥតមានសេចក្តីសង្ស័យខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។
ID: 636798121005506428
ទៅកាន់ទំព័រ៖