ព្រះត្រៃបិដក ភាគ ០៩
អាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុរលឹកឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។
[៤៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ
ID: 636798122353453526
ទៅកាន់ទំព័រ៖