ព្រះត្រៃបិដក ភាគ ០៩

ការ​ឲ្យ​បរិវាស១ខែ​នោះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​ក៏​មិនបាន​ដុះឡើង​ ​ព្រោះ​មិន​ត្រូវ​តាម​សភាវធម៌​ ​នែ​អាវុសោ​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​តែ១ខែ​នេះឯង​។​ ​
 [​៤៦៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​(​១​)​ ​។​ ​ភិក្ខុ​នោះ​ ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​រាត្រី​។​ ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ហើយ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​រាត្រី​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​(​២​)​ ​(​បរិវាស​ ​មាន​សេចក្តី​ស្អាត​ ​ជាទីបំផុត​)​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ចុះ​។​
​(​១​)​ ​ទីនេះ​ ​សំដៅយក​តែត្រឹម​អាបត្តិ​សង្ឃាទិសេស៣​។​ ​(​២​)​ ​បរិវាស​ ​មាន​បរិសុទ្ធិ​ជាទីបំផុត​នោះ​ ​ប្រៀប​ដូចជា​ភិក្ខុ​មួយ​រូប​ ​បួស​បាន៧ខែ​ ​តែ៣ខែ​ខាងដើម​ ​ភិក្ខុ​នោះ​ ​នឹកឃើញ​ថា​ ​ខ្លួន​បរិសុទ្ធ​ ​ឥតមាន​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​៤ខែ​ខាងចុង​ ​ភិក្ខុ​នោះ​ដឹង​ខ្លះ​ ​សង្ស័យ​ខ្លះ​ ​ថា​ខ្លួន​មិន​បរិសុទ្ធ​ ​តែ​មិនដឹង​កំណត់​អាបត្តិ​ ​និង​កំណត់​រាត្រី​ជាដើម​ ​ត្រូវ​ធ្វើ​បរិវាស៤ខែ​ ​គឺ​រាប់​ថ្ងៃ​ឲ្យ​ទល់នឹង​ថ្ងៃ​ដែល​បរិសុទ្ធ​ ​ហៅថា​ ​សុទ្ធ​ន្ត​បរិវាស​ ​។​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636798123369651649
ទៅកាន់ទំព័រ៖